កុំយល់ច្រឡំ! ករណីពលករខ្មែរ មកពីថៃម្នាក់ គឺស្លាប់ដោយសារគាំងបេះដូង ក្នុងពេលធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹង មានករណីពលករត្រឡប់ពីប្រទេសថៃស្លាប់ នៅមណ្ឌលធ្វើចត្តាឡីស័កនៅ សាលាតេជោ ហ៊ុនសែន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ភ្លាមៗនោះ កំលាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ បានធ្វើកិច្ចសហការជាមួយកំលាំងជំនាញពេទ្យការពារជំងឺឆ្លង បានធ្វើការពិនិត្យសាកសពឈ្មេាះ អ៊ុន សុីថាភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ

ក្រោយពីកំលាំងការិយាលយ័នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើសហការជាមួយកំលាំងជំនាញពេទ្យការពារជំងឺឆ្លងបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថាសាកសពមានស្នាមមុតបែកត្រង់គល់ចិញ្ចើមខាងឆ្វេងបន្តិច ហើយមានឈាមប្រទ្បាក់លើផ្ទៃមុខ(មូលហេតុ) ចូលបន្ទប់ទឹកដួលបោកត្រូវថាសបង្គន់បណ្ដាលអោយស្លាប់ផងដែរ។

បើយោងតាមលោក គ្រូពេទ្យជំនាញបានសន្និដ្ឋានថា ករណីស្លាប់នេះ ដោយសារជំងឺគាំងចង្វាក់បេះដូង (ខ្យល់គរ) ទើបបណ្ដាលអោយស្លាប់។

សូមបញ្ជាក់ថា÷  ពលករត្រឡប់ពីប្រទេសថៃ ដែលបានស្លាប់នៅពេលដែលធ្វើចត្តាឡីស័កនោះ .

បានត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បន្តដំណើរមកធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបានយកសំណាក់ទៅពិនិត្យលើកទី១ ឃើញអវិជ្ជមានជំងឺកូវីត ១៩  នឹងបានស្លាប់នៅម៉ោងប្រហែល :២០នាទីព្រឹក ថ្ងៃទី០២ ខែមករាឆ្នាំ២០២០នេះ

ក្រោយពេលពិនិត្យ និងកោសល្យវិច័យ រួច ត្រូវបានប្រគល់សពខាងលើជូនទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី