ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៩៖៣០នាទីយប់ មានករណីផ្ទុះគ្រាប់បានបណ្តាល អោយមានរបួសជាទម្ងន់ នៅពេលជនរងគ្រោះប្រមូលសំរាម យកមកបង្កាត់អាំងភ្លើង នៅក្នុងបរិវេណផ្ទះខ្លួនឯង នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃុយ ឈឿន ភេទប្រុស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
អាជ្ញាធរមីន សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕