ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលករខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ១៥នាក់ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ១៥នាក់នេះ មាន ៖
១–ឈ្មោះ គង់ ហីន ភេទប្រុស អាយុ ២២ឆ្នាំ,
២–ឈ្មោះ ហេង សុភៀន ប្រុស អាយុ ៤៨ឆ្នាំ,
៣–ឈ្មោះ ហេង សៀវម៉េង ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិចុងជាច ឃុំចុងជាច ស្រុករមៀកថ្មី ខេត្ត ត្បូងឃ្មុំ, ៤–ឈ្មោះ ស៊ីនអ៊ូច ភេទស្រី អាយុ ៤៨ឆ្នាំ,
៥–ឈ្មោះ ឆាន សា ភេទប្រុស អាយុ ៤៨ ឆ្នាំ,
៦–ឈ្មោះ សូរីយា សា អាយុ ០៩ឆ្នាំ នៅភូមិដើមចង្រ្កាន ឃុំចក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ,
៧–ឈ្មោះ អ៊ូ ឈ្នៀង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុក កំពង់ត្រាច ខេត្តកំពត,
៨–ឈ្មោះ ម៉េង លាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិទួលដង្កោ ឃុំជ្រៃវៀន ស្រុកព្រៃឈ ខេត្តកំព់ងចាម, ៩–ឈ្មោះ ជៀងវុធទុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិទ្រឡើក ឃុំអង្គទ្រេត ស្រុកព្រៃវែង ខេត្តព្រៃវែង, ១០–ឈ្មោះ ប៊ុន ចិត្រា ភេទប្រុសអាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយដង្គំ ឃុំស្វាយដង្គំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង,
១១–ឈ្មោះ សុងបទ្រី ភេទប្រុស អាយុ ៥១ឆ្នាំ,
១២–ឈ្មោះ សំចន្ថា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្ទឹងវែង ស្រុកទងទុង ខេត្តកោះកុង,
១៣–ឈ្មោះ ចាន់ ថន ភេទស្រី អាយុ ២១ឆ្នាំ,
១៤–ឈ្មោះ ស្រី អូន ភេទស្រី អាយុ ៣៣ឆ្នាំ,
១៥–ឈ្មោះ ឈិន កាក់ ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិដើមចង្រ្កាន ឃុំចក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ និងបានធ្វើការសាកសួរអប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ–ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា–ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ–១៩៕