ស្មានមិនដល់! បង្ហោះហ្វេសប៊ុក ទាក់ទាញពេកចូលគុកបានសម្រេច

0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០ ២០ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនិងស្របតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ត្រីកុយហៀងស្នងការរងផែនការងារគ្រឿងញៀនលោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលដឹកនាំបង្រ្កាបករណីលាក់ទុកនិងប្រេីប្រាស់អាវុធខុសច្បាប់ព្រមទាំងរក្សាទុកនិងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ផងនៅភូមិឆ្កែកូនឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបង​ ​ដែលកិច្ចប្រតិបត្តិការនេះនគរបាល ឃាត់ខ្លួនមនុស្ស ចំនួន០៣នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនក្នុងនោះគឺ៖

ឈ្មោះ ហឿន ប៉ែលភេទប្រសអាយុ៣៨ឆ្នាំ

រស់នៅក្រុមទី៨ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

ឈ្មោះយ៉ូន វិឆ័យភេទប្រុសអាយុ១៥ឆ្នាំភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

ឈ្មោះគឿន កេតភេទស្រីអាយុ២៥ឆ្នាំនៅ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

-*វត្ថុតាងចាប់យកបានរួមមាន៖

កាំភ្លើងខ្យល់បាញ់គ្រាប់សំណមួយដេីមនិងគ្រាប់សំណចំនួន៤០០គ្រាប់

ស្នប់សំរាប់សប់កាំភ្លេីងចំនួន០១

ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន៣០ថង់ទំងន់៨,៨០ក្រាមទាំងសំបក សង្ស័យថាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE

ទូរស័ព្ទចំនួន០២គ្រឿង

ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន

ដែកកេះចំនួន២០

ប្រាក់រៀលប្រាក់ដុល្លាប្រាក់បាតមួយចំនួន

សូមជម្រាបជូនថាកិច្ចប្រតិបត្តិការចំពោះ ករណីខាងលេីនេះបន្ទាប់ពីប្រទះឃេីញ អ្នកប្រេីប្រាស់បណ្តាញសង្គម ហ្វេសប៊ុកឈ្មោះប្អូនប៉ែលបានបង្ហោះរូបភាព អាវុធទំនេីបៗជាច្រើន ដេីមដែលតាមរូបភាពនេះ អាចសន្និដ្ឋានបានថាជាករណីផ្សព្វផ្សាយ ក្នុងបំណងរកអតិថិជន ទិញលក់អាវុធទាំងនេះផង។

ក្នុងរូបភាពផ្សេងទៀត ក៏ឃេីញមានរូបសត្វស្លាបមួយចំនួនត្រូវបានស្លាប់ហេីយថតភ្ជាប់ ជាមួយរូបកាំភ្លេីងនេះ ផងដែរដែលម្ចាស់គនីចង់ បង្ហាញថាសត្វស្លាបជាច្រេីននេះគឺត្រូវបានសម្លាប់ដោយសារស្នាដៃរបស់គាត់ដោយប្រេីប្រា់កាំភ្លេីងនេះហេីយ។

ដោយមេីលឃេីញ ទិដ្ឋភាពបែបនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ​សាតគឹមសានស្នងការនៃស្នង​​ការដ្ឋាននគរបាលខេត្តបាត់ដំបងបាមដាក់បទបញ្ជាទៅលោកអធិការគរបាលស្រុកថ្មគោលឱ្យចាត់វិធានការស្រាវជ្រាវជាបន្ទាន់។ ភ្លាមៗលោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះទៅដល់លំនៅដ្ឋាន នោះហេីយបានជួបជាមួយម្ចាស់ គណនីហ្វេសប៊ុកខាងលេីនិង បានសាកសួរពីករណីបង្ហាញអាវុធទំនេីបៗ តាមបណ្តាញសង្គម។

ម្ចាស់គណនីដែលមានឈ្មោះហឿនប៉ែលបានយកអាវុធនេះមកបង្ហាញ សមត្ថកិច្ចបានឃេីញនិងបញ្ជាក់ថាខ្លួនទិញមកទុកប្រេីប្រាស់ បរបាញ់សត្វ និងមានបំណងផ្សព្វផ្សាយលក់ទៅវិញផងពេលជាមួយនេះ សមត្ថកិច្ចប្រទះឃេីញ(ថង់ប្លាស្ទិកិប)​មួយចំនួននៅទីនោះហេីយផ្តេីម ពីចំណុនេះសមត្ថកិច្ចបានដាក់ការសង័្សយទៅ លេីករណីពាក់ព័ន្ធគ្រឿងញៀនបន្ថែមទៀត។

ដោយបានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងទេីប ឈានដល់ការឆែកឆេរលំនៅដ្ឋានខាងលេីហេីយសមត្ថកិច្ចបានរកឃេីញម៉្សៅក្រាមពណ៌សដែលសង័្សយថាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីម៉ាទឹកកកICE​រួមទាំងសម្ភារៈមួយចំនួនដូចខាងលេី។

នៅពេលនេះសមត្ថកិច្ច កំពុងធ្វេីការស្រាវជ្រាវលេីជនសង័្សយបន្ថែមទៀតមុនពេលរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕