ភ្នំពេញ៖ សមត្ថកិច្ចស្រុកគិរីវង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង០៥និង២០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ មានកើតករណីអំលើលួច (ផ្ទាំងសូឡា០១កំប្លេ) របស់ជនរងគ្រោះឈ្មោះ សូ សុវណ្ណដារ៉ា (មុខរបរមន្រ្តីនគរបាល ច្រកទ្វារអន្តរជាតិភ្នំដិន) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ ។
ករណីនេះ គឺបង្កដោយជនសង្ស័យ ឈ្មោះ សុះ រ៉ន ភេទប្រុស (ជនជាតិឥស្លាម) អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ សកម្មភាពលួចនេះ ជនសង្ស័យនោះ បានឡើងតាមរបងផ្ទះ លោតចូលទៅខាងក្នុងផ្ទះ រួចក៏បានធ្វើសកម្មភាព លួចដោះយកផ្ទាំងសូឡា របស់ម្ចាស់ផ្ទះតែម្តង ។
ហើយករណីនេះ សមត្ថកិច្ច បានទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង៥០នាទីក្រោយមកសមត្ថកិច្ច បានទៅពិនិត្យ មានកាំមេរ៉ាសុវត្ថិភាព យើងក៏ពិនិត្យឃើញ ជនសង្ស័យ សមត្ថកិច្ចយើងក៏បានស្គាល់ ច្បាស់អត្តសញ្ញាណរួចសុំគោល ការពីលោកស្នងការ នគរបាលខេត្តតាកែវ និងលោកអធិការនគរបាលស្រុក ធ្វើការកំណត់មុខសញ្ញាជនសង្ស័យមានឈ្មោះ សុះ រ៉ន បន្ទាប់មកយើងក៏បានស្រាវជ្រាវចាប់ជនសង្ស័យ បានតែម្តង។
គួរបញ្ជាក់ថា៖មុខសញ្ញានេះ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ព័ន្ធនាគាម្តងហើយ ៕