ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៩ ធ្នូ ក្រសួងបានព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត និងមិនមានករណីឆ្លងថ្មីនោះទេ ខណៈនៅសល់ត្រឹមតែ ៣នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលបន្ត ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថ អ្នកដែលត្រូវបានព្យបាលជាសះស្បើយ ជាបុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣០ ធ្នូ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣៦១នាក់ និងកំពុងសម្រាកព្យាបាល ៣នាក់ ៕