ភ្នំពេញ៖មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀត បាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន ដោយសារទំនាស់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បាញ់ប្រហារ នេះបានកេីតឡេីង នៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី ត្រង់មុខប្រលានយន្តហោះ អន្តរជាតិនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ គូវទំនាស់ជិះរថយន្តមួយគ្រឿង បានគេចខ្លួនបាត់បន្ទាប់ពីបាញ់ហេីយ៕