ភ្នំពេញ៖ បុរសម្នាក់សម្រេចធ្វើអត្តឃាតខ្លួនឯងដោយ ចងក ក្រោយប្រើ ប្រាស់សារធាតុញៀន លើសកំរិត(បែកថ្នាំ) ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិក្តីរុនឃុំខ្វាវ។
យោងតាមអធិការដ្ឋាននគរបាល ស្រុកទ្រាំង បានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះសេង ង៉ែត ភេទ ប្រុសអាយុ២៧ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងបន្ទុកជាមួយឪពុក (ពោះម៉ាយ) ក្នុងភូមិឃុំកើតហេតុខាងលើ។ ឈ្មោះសេង ង៉ែតបានយកខ្សែគោនីឡុង ពណ៌ខ្មៅ ពីផ្ទះទៅចងកនៅដើម កាស្យាព្រៃខាងជើងផ្ទះ ចម្ងាយ៣០០ម។
បើតាមប្រភពដដែលបានអោយដឹងថា មូលហេតុ ឈ្មោះសេង ង៉ែត បានប្រើ ប្រាស់សារធាតុញៀនលើសកំរិត(បែកថ្នាំ) ប្រហែលជាមានវិបត្តិផ្លូវចិត្ត។
ផ្នែកជំនាញ បានចុះធ្វើការស្រាវជ្រាវ ដោយមានការចូលរួមពីក្រុមគ្រូសារសព លោកគ្រូពេទ្យ លោកមេឃុំលោកមេភូមិ បានធ្វើការពិនិត្យសាកសពនៅនឹងកន្លែង កើតហេតុពុំឃើញ មានរបួសស្នាម នៅលើខ្លួនសពទេ ដូច្នេះជំនាញសន្និដ្ឋានថាឈ្មោះ សេង ង៉ែត ពិត ជាធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនពិតមែន៕


