ភ្នំពេញ៖ បុរសស្ត្រី ៣នាក់ត្រូវបានកម្លាំង នគរបាលស្រុកពញាឮឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តអំពើហិង្សាដោយចេតនា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទីចំណុច ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ចាន់ ធី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ត្រី មានទីលំនៅភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនដៃដល់មានឈ្មោះ ១.ឈ្មោះ ង្វៀង ធីធឿង ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុនផ្នែកលក់ , ២-ឈ្មោះង្វៀង យ៉ាំងដាង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទ និង៣.ឈ្មោះ ង្វៀង ធីលែរ ភេទ ស្រី អាយុ៥០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទ ។ អ្នកទាំង០៣នាក់មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ចាន់ ធី និងកូនស្រីឈ្មោះ ជិន គីមលី អាយុ១៨ឆ្នាំ បានដើរឡើងពីប៊ែផ្ទះទឹកទៅលើគោក ក្នុងគោលបំណង ដើម្បីទៅចូលរួមតាមការកោះហៅ របស់លោកមេឃុំពញាឮ ពីបញ្ហាជម្លោះរឿង កំប្លោកនៅមាត់ទន្លជាមួយក្រុមគ្រួសារ របស់ឈ្មោះ ង្វៀង យ៉ាំងដាង និងប្រពន្ធឈ្មោះ ង្វៀង ធីល៊ែរ ។ ក្នុងពេលនោះជនរងគ្រោះឈ្មោះ ចាន់ ធី បានដើរពីក្រោយកូនស្រីឈ្មោះ ជិន គីមលី ពេលដើរទៅយកម៉ូតូ ស្របពេលនោះជនរងគ្រោះ បានដើរស្តោះទឹកមាត់ចោល ខណៈនោះស្រាប់តែជនសង្ស័យខាងលើ និងបក្ខពួក បាននាំគ្នាស្ទុះទៅព្រួតវាយទៅលើជនរងគ្រោះឈ្មោះចាន់ ធី បណ្តាលឲ្យរងរបួសផ្ទៃមុខ និងមានស្នាមក្រចក ឆូត ហូរឈាម ក៏មានអ្នកជិតខាងចូល ជួយឃាត់បំបែកចេញ ។ បន្ទាប់មកប្តីរបស់ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងតាំ បានរត់ឡើងប៊ែរផ្ទះទឹកឃើញ សភាពប្រពន្ធមានរបួសលើមុខ បានយកម៉ូតូឌុបជនរងគ្រោះ ទៅប្តឹងនគរបាលប៉ុស្តិ៍ពញាឮ រួចហើយបានឌុបជនរងគ្រោះ បន្តទៅព្យាបាលនៅមន្ទីរពេទ្យកំពង់ហ្លួង ដើម្បីសម្រាកព្យាបាល ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ បានចុះទៅដល់ កន្លែងកើតហេតុឃាត់ខ្លួន ជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី ៕