ក្រុមរំខាន ប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរក្នុងខេត្តព្រះសីហនុ ត្រូវក្របួចជាប់ហើយ

0

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១និង៣០នាទី មានជនជាតិចិន ០១នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មានជនសង្ស័យ ចំនួន០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ កាបូបលុយរបស់គាត់ ក្នុងខណៈពេលដែលគាត់កំពុងដើរ តាមផ្លូវជាមួយមិត្តភក្តិនៅមុខផ្សារទំនើប cdf អូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយនៅក្នុងកាបូបលុយរបស់គាត់មានលុយ ៨,០០០$ (ប្រាំបីពាន់ដុល្លារអាមេរិក) ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតចាប់ខ្លួនបានជនសង្ស័យព្រមទាំងបក្ខពួក ជាបន្តបន្ទាប់សរុបចំនួន ០៨នាក់ (ស្រី១) ។ ចំពោះករណីនេះ កម្លាំងជំនាញ កំពុងបន្តនីតិវិធី ៕