សូមថែរក្សាសុខភាព! កម្ពុជា នឹងចុះត្រជាក់ខ្លាំងដល់ ១៤អង្សាសេ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅតាមតំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងដល់ ១៤អង្សាសេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៩ ធ្នូនេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ ប្រទេសចិនដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា តាមបណ្តាខេត្តនៅតំបន់ វាលទំនាបកណ្ដាលមានខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨អង្សាសេ និងអតិបរមា មានពី២៥-២៧អង្សាសេ។បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។ ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។ ចំណែកតំបន់មាត់សមុទ្រវិញមាន សីតុណ្ហភាពអប្បបរមា មានពី ២២ -២៤អង្សាសេនិង -ឮសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សាសេ។

ជាមួយគ្នានោះដែរ ក្រសួងក៏បានអំបាវនាវ ដល់ប្រជាពលរដ្ឋ និងសូមសាធារណជនជ្រាបជា ព័ត៌មានពិសេស វីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែកសម្រាប់ប្រជានេសាទ និងអ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕