សម្ដេចតេជោ ប្រកាសផ្ដល់ក្របខណ្ឌគ្រូពេទ្យ ៣ពាន់នាក់ សម្រាប់ឆ្នាំ២០២១ដើម្បីបន្ថែមកម្លាំងប្រយុទ្ធជាមួយកូវីដ១៩ 

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ ក្របខណ្ឌគ្រូពេទ្យចំនួន ៣០០០នាក់ សម្រាប់ឆ្នាំ២០២១ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។

ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា និងការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់បន្ថែមថា ក្នុងករណីនៅតែខ្វះខាតគ្រូពេទ្យ នឹងមានការជ្រើសរើសបន្ថែមទៀត ។