ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពាំរអនីតិជន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យជាឪពុក បានចាប់កូនស្រីបង្កើតអាយុ១០ឆ្នាំ រំលោភបានសម្រេចទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាជនសង្ស័យជាឪពុកឈ្មោះ ម៉ៅ សុវណ្ណ អាយុ៣៨ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកក្មេងស្រីរងគ្រោះជាកូនបង្កើតឈ្មោះ ក.ស.ត្រ អាយុ១០ឆ្នាំ ។
លោកនាយការិយាល័យ បានបន្តថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ឈ្មោះម៉ៅ សុវណ្ណ ជាឪពុកបានចាប់កូនស្រីរបស់ខ្លួនរំលោភ ខណពេលដែលក្មេងរងគ្រោះកំពុងដេកជាមួយម្តាយ ពេលនោះ ត្រូវស្ត្រីជាប្រពន្ធភ្ញាក់ទាន់ក៏ស្រែកឆោឡោ ប្រាប់អ្នកជិតខាងនិងបានប្តឹងដល់នគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនប្រព្រឹត្តល្មើស ។
លុះដល់វេលាម៉ោង០៨ព្រឹក ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោក លេខ៨០៧ សហការជា មួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រាវ ជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួន ឪពុកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារយេនឌ័រនិងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រី រងគ្រោះ ដែលគេអះអាងថា មិនមែនជាកូន របស់ខ្លួននេះពិតមែន ព្រោះក្មេងរងគ្រោះ មិនមែនជាកូន របស់ខ្លួនទេជាកូនរបស់ប្រុសសាហាយ ប្រពន្ធខ្លួន ចំពោះការប្រព្រឹត្តទៅលើក្មេងស្រី រងគ្រោះនេះ ចំនួន០២ដងមកហើយ លើកចុងក្រោយនេះ ក៏ប្រពន្ធភ្ញាក់ទាន់ប្តឹង នគរបាលឲ្យ ចាប់ខ្លួនតែម្តង ។
លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងស្រ្តីជាម្តាយក្មេងរងគ្រោះ និង ចម្លើយសារភាព របស់ជនសង្ស័យ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូង ដើម្បីចាត់ការតាម និតិវិធីច្បាប់ហើយដែរ៕