ហ៊ានខ្លាំងណាស់លួចបើក ក្លិបកម្សាន្ត ផ្ទុយពីការហាមឃាត់ មានទាំងអ្នក ផ្ទុកសារធាតុញៀន ចូលរាំទៀតផង

0

ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនកម្លាំងអធិការដ្ឋានននគរបាលក្រុងច្បារមន និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ ទីតាំងក្លឹបកំសាន្ត យីហោ ម៉ាស្ទ័រកុងទីន័រ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង៤៥នាទី

តាមរបាយការណ៍ បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ  ហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសង្កាត់ខាងលើ ដែលលួចបើក អាជីវកម្ម រាំកម្សាន្ត ផ្ទុយនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានមនុស្សចូលរាំកម្សាន្តចំនួន ៤២នាក់ ស្រី ១៦នាក់ ក្នុងនោះកម្លាំង សមត្ថកិច្ចបានត្រួតពិនិត្យធ្វើតេស្តទឹកនោម រកឃើញអ្នកមានសារធាតុញៀនចំនួន ១១នាក់ ស្រី ៥នាក់

ចំពោះអ្នកដែល មានសារធាតុញៀន ខាងលើ បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា និងបានប្រគល់ឲ្យ ឪពុកម្ដាយ អាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែ អ្នកញៀនគ្រឿងញៀន៕