ដំណឹង​ល្អទៀតហើយ!​ អ្នកជំងឺកូវីដ១៩ចំនួន៤នាក់ បន្ថែមទៀតជាសះស្បើយ

0

ភ្នំពេញ៖ក្រសួងសុខាភិបាល បានបញ្ជាក់ថាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤នាក់ និងរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ៤នាក់ទៀតប៉ុណ្ណោះ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែធ្នូ  ឆ្នាំ២០២០បាន ឲ្យដឹងថាបានព្យាបាល អ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ ក្នុងនោះ១នាក់ បានជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ និង៣នាក់ជាអ្នកដំណើរមកពីក្រៅ ប្រទេស។

ក្រសួងបានឲ្យដឹងថា អ្នកដែលជាសះស្បើយ ពាក់ព័ន្ធនឹព្រឹត្តិការណ៍សហគមន៍ ជាបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំមានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង រាជធានីភ្នំពេញបានទៅហាង Zendo សាខាបឹងកេងកង កាលពីថ្ងៃទី២៧ធ្នូឆ្នា២០២០ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ។

ចំណែក ករណីជាសះស្បើយចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែល មិនមានពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមាន៖

.បុរសជនជាតិ ហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។

.ស្ត្រីជនជាតិជប៉ុនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី ប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ។

.ស្រ្តីជនជាតិខ្មែរអាមេរិកកាំង អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាត ឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ លទ្ធផលធ្វើតេស្ត អ្នកប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើវិភាគវត្ថុសំណាក ដែលទទួលបានចំនួន ៨សំណាក គឺមាន លទ្ធផល អវិជ្ជមានវីរុសកវីដ១៩ ទាំងអស់។ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកដល់ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះ

ស្បើយ សរុបចំនួន ៣៨នាក់ (ស្រី ១៨នាក់ និងប្រស ២០នាក់)

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩សរុប ទូទាំងប្រទេសមានចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន៣៦០នាក់និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យចំនួន៤នាក់៕