ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ ដែលតែងតែជិះម៉ូតូកៀរនារី នៅម្តុំស្តុបកងរាជអាវុធហត្ថ ហើយបុរសរូបនេះ បានជំរិតទារប្រាក់ ក្រោមហេតុផល «ម៉ូតូនារីៗទាំងនេះ ជិះមកប៉ះម៉ូតូរបស់ខ្លួន» ។
បញ្ហានេះសមត្ថកិច្ច ក៏កំពុងសាកសួរបុរសម្នាក់នេះសិន ថាតើគាត់ពិតជាមានសតិមិនប្រក្រតី ដូចមជ្ឈដ្ឋានមួយចំនួន លើកឡើងដែរឬទេ? ៕



