សមត្ថកិច្ចកំពុងតាមរក ពលករខ្មែរម្នាក់ ដែលលោតពីលើឡានរត់គេច មិនព្រមធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានលោតពីលើឡាន រត់គេចខ្លួនមិនព្រមធ្វើចត្តាឡីស័ក។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃទី២៤ ធ្នូ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វើចត្តាឡីស័កពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងរកគាត់ហើយ»។

សូមបញ្ជាក់ថា យុវជនម្នាក់នេះឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន ៕