ភ្នំពេញ៖ កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនបុរសជាកម្មករសំណង់ម្នាក់ ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ ១០ឆ្នាំបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
អធិការនគរបាលស្រុកស្វាយលើ គឺលោកវរសេនីយ៍ឯកស៊ុន អេង បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។
លោលោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង ១០នឹង៤០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត ភេទស្រី អាយុ១០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះបានទៅដាំបង្គោលរបង និងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។ ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះបានដាំបង្គោលរបង នៅចំងាយពីជនរងគ្រោះប្រហែល ២០០ម៉ែត្រ ចំណែកជនសង្ស័យ និងជនរងគ្រោះបានរាយបន្លាលួស ជាមួយគ្នាដោយជនរងគ្រោះជា អ្នកទាញបន្លាលួសជនសង្ស័យ ជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង នៅពេលជនរងគ្រោះហត់អស់កម្លាំង ជនរងគ្រោះក៏បានទៅ សំរាកនៅព្រៃល្បះក្នុងចំការ។ ឃើញជនរងគ្រោះចូលព្រៃ ដូចនេះជនសង្ស័យក៏ដើរតាមពីក្រោយ សំដៅទៅរកជនរងគ្រោះហើយ បានធ្វើសកម្មភាពចាប់ផ្តូលជនរងគ្រោះទៅ និងដីរួចសង្កត់ជនរងគ្រោះ សំរាតខោជនរងគ្រោះត្រឹមក្បាលជង្គង រួចជនសង្ស័យស្រាតខោ របស់ខ្លួនធ្វើសកម្មភាពយកប្រដាប់ភេទ សកចូលប្រដាប់ភេទជនរងគ្រោះ បានប្រហែលមួយថ្នាំងដៃ ជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់ និងស្រែកយំស្របពេលនោះឪពុកជនរងគ្រោះ មកទាន់ជនសង្ស័យក៏ឈប់ សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។ ឪពុកជនរងគ្រោះ និងជនរងគ្រោះបានត្រឡប់មកផ្ទះ ហើយរាយការណ៍ជួនសមត្ថកិច្ច។
លោកបន្ថែមថា សម្ថកិច្ចយើងបានចុះទៅកន្លែង កើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរ រូបគេបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើ ដូចការចោទប្រកាន់មែន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះ ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់ ៕