ចង្រៃរកលេខដាក់គ្មាន! យុវជនម្នាក់យកដំបង វាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងវត្តអូរជុំឧត្តសាមគ្គី និងវត្តសុវណ្ណគីរីតាស្តា ខ្ទេចខ្ទី

0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនបង្កចំនួន ម្នាក់ឈ្មោះ យួស តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព យកដំបងឈើជ្រុង វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងវត្តអូរជុំឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និង វត្តសុវណ្ណគីរី តាស្តា ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បណ្តាលឲ្យរងការខូចខាត ទ្រព្យសម្បត្តិក្នុងវត្តជាច្រើន ។