បើអ្នកមិនបោះបង់វាទេ ទោះយូរឬឆាប់អនាគត របស់អ្នកត្រូវតែបែបនេះ មិនខាន

0

ភ្នំពេញ៖កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២០ អនុវត្តតាមយោល់ណែនាំជាប្រចាំរបស់លោកឧត្តម សេនី យ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ាព្រះរាអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ  អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀនរួមជាមួយកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលផងធ្វើការបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

យោងតាម ស្នងការនគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យចំនួន៣នាក់ ដែលត្រូវឃាត់ខ្លួន នោះរួមមានគឺ៖

ឈ្មោះ រៀន  សុជាហៅហើម ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ  ខេត្តបាត់ដំបង។

ឈ្មោះ សូត្រ វិជ្ជុនីហៅ ម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅ ភូមិអន្លង់វិល  ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង

ឈ្នោះ ភួង  ឈិនហ្វូង ហៅឡុង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

*-វត្ថុតាងចាប់យកបានរួមមាន៖

ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌ សចំនួន០៥ថង់សង័្សយមានសារធាតុញៀនប្រ ភេទមេតំហ្វេតាមីនម៉ាទឹកកកICEទម្ងន់ ១០,៦៥ ក្រាម។

ទូរស័ព្ទដៃចំនួន០៣គ្រឿង

កាបូបដាក់ប្រាក់ចំនួន០២និងកាបូបស្ពាយចំនួន០១

កំប៉ុងសម្រាប់ដាក់គ្រឿងញៀនចំនួន០១ និងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយ ចំនួន។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចនគរបាលបានបញ្ជូនជន សង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕