កីឡាករ Jesus, Mahrez, Foden និង Laporte គឺជាអ្នកដែលអាចស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ជួយឲ្យ Man City យកឈ្នះក្រុមកាំភ្លើងធំ Arsenal ដើម្បីអាចឡើងទៅវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ EFL Cup។
ជ័យជំនះនេះនឹងធ្វើឲ្យ Man City ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនគេរងចាំលទ្ធផលបន្ទាប់មែន ប៉ុន្តែវាបានក្លាយទៅជាសំពាធកាន់តែខ្លាំងចំពោះលោក Mikel Arteta ចំពោះទំរង់លេងដ៏យ៉ាប់របស់ Arsenal មួយរយៈចុងក្រោយនេះ។
លោក Arteta ដែលធ្លាប់ការជាជំនួយការគ្រូបង្វឹករបស់លោក Pep គ្រាដែលរស់នៅជាមួយគ្នានៅ Man City នោះបានសម្រេចចិត្តមកបង្វឹកកាំភ្លើងធំ Arsenal កាលពី១ឆ្នាំមុន ប៉ុន្តែពេលនេះគាត់ត្រូវបានទទួលរងនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងអនាគតរបស់ខ្លួន ក្នុងនាមជាគ្រូបង្វឹកក្រោយពេលដែល Arsenal ពេលនេះកំពុងមានទំរង់លេងអន់បំផុត ក្នុងប្រវត្តិសាស្ត្រ ហើយកំពុងស្ថិតនៅលេខរៀងទី១៥ ក្នុងតារាងកំពូលអង់គ្លេសផងដែរ៕
ប្រែសម្រួល៖ Lee
សូមទស្សនាវីដេអូហាយឡាយ៖