ចំណាំ! ការបាញ់សារធាតុសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ១៩ បានឡើយ

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្សព្វផ្សាយពីការពន្យល់ណែនាំ របស់អង្គការសុខភាពពិភពលោកថា ការបាញ់សារធាតុសម្លាប់មេរោគ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ សុខភាពមនុស្សបាន លើកលែងតែការលាងសម្ងាតដៃ ដោយសាប៊ូជាមួយទឹកស្អាត ឬអាល់កុល ឬជែល ដែលជាវិធានការសម្រាប់ ការពារការចម្លងវីរុសកូវីដ-១៩ ។