មនុស្ស៥នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីអគ្គិភ័យមួយ នៅខណ្ឌ ៧មករា

0

ភ្នំពេញ ៖ អគ្គីភ័យ ឆេះផ្ទះជាន់ទី២ជាប់មនុស្សក្នុងផ្ទះត្រូវបានជួយសង្រ្គោះមនុស្ស៥នាក់  ហេតុការណ៍ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់  ផ្ទះលេខ១៦៣  ភូមិ ៤  សង្កាត់ វាលវង់   ខណ្ឌ ៧មករា  រាជធានី ភ្នំពេញ  ហេតុការណ៍ កេីតហេតុឡេីងនៅវេលាម៉ោង វេលា ម៉ោង ១០៖០០នាទីយប់  ថ្ងៃ ទី ២២  ខែ ធ្នូ  ឆ្នាំ ២០២០។

បេីតាមការបញ្ជាក់ ពីប្រជាពលរដ្ឋបានអោយដឹងថា ថាពីដំបូងឮសំឡេងផ្ទុះកំប៉ុងហ្គាស មួយបណ្ដាលឱ្យមានជាអណ្តាតភ្លេីង  បណ្ដាលឱ្យឆាបឆេះ រាលដាលផ្ទះនៅជាន់ទី២  មួយល្វែងទាំងអស់តែម្តង  បន្ទាប់មកដោយមាន ការជួយសង្គ្រោះគាស់ទ្វារបន្ទប់ នៅខាងលេីមួយបានជួយសង្គ្រោះ បានបុរសម្នាក់ ដែលបណ្តាលឲ្យរងរបួសធ្ងន់  និងមាននារី៤នាក់ទៀត ក៏ត្រូវបានជួយសង្រ្គោះ ជាបន្តបន្ទាប់ផងដែរ ។

មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ ពីករណីអគ្គីភ័យ ឆាបឆេះ ខាងលេីនេះបង្កឡេីង ដោយសារអ្វីនៅឡេីយទេ ហេតុការណ៍ នេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡេីយ។

សូម បញ្ជាក់ ថា ករណី អគ្គីភ័យ ខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០៦ គ្រឿង  ហេីយសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅថ្ងៃកេីតហេតុដដែល ៕