អ្នករើសអេតចាយ ជាដៃគូដ៏ល្អក្នុងការងារ លើកកម្ពស់បរិស្ថានជាតិ

0

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកអ្នករើសអេតចាយ ជាដៃគូដ៏ល្អក្នុងការងារ លើកកម្ពស់បរិស្ថានជាតិ ព្រោះពួកគាត់បានជួយប្រមូល យកសំណល់ដែលអាចឲ្យសិប្បកម្ម និងឧស្សាហកម្មកែច្នៃ ច្នៃផលិតជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងកុំឱ្យសំណល់មួយចំនួន ក្លាយជាសំរាមចោលលើទីវាលសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។ នេះបើយោងតាម ហ្វេសប៊ុក UNDP Cambodia ។