ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរ ដែលមិនចុះបញ្ជីនៅកម្ពុជា។
កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅ លើបទពិសោធន៍របស់ក្រុមហ៊ុន Facebook ជាមួយប្រទេសមួយចំនួននៅសកលលោក ប្រទេសសមាជិកអាស៊ាន និងគោលការណ៍ណែនាំអន្តរជាតិ ស្ដីពីពន្ធលើតម្លៃបន្ថែមរបស់អង្គការ សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ៕


