ភ្នំពេញ៖ មន្រ្តីសាខា ក.ប.ប. ខេត្តក្រចេះ ដោយមានការសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារអូរឫស្សី និងដេប៉ូតាមផ្លូវជាតិលេខ ៧A ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើ គំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើ សម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧មុខ ដូចជា៖
– ទឹកក្រូចដប ចំណុះ ៣៥០មីលីលីត្រ ចំនួន ៤៤ដប
-ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០មីលីលីត្រ ចំនួន ២០កំប៉ុង
-ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៤៨០មីលីលីត្រ ចំនួន ២៤ដប
-ស្ករគ្រាប់ ទម្ងន់ ៣៨០ក្រាម ចំនួន ២កញ្ចប់
-ចាហ៊ួយក្មេង ទម្ងន់ ៥០០ក្រាម ចំនួន ១៧យួរ
-ម្សៅស៊ុប ទម្ងន់ ១៧ក្រាម ចំនួន ២០កញ្ចប់
សរុបទំនិញដកហូតបានទាំងអស់សរុបចំនួន ៧មុខ ស្មើនឹង ៤៣.១២គីឡូក្រាម។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕




