បើបងប្អូនណាបាត់ម៉ូតូ ម៉ាក Scoopy ពាក់ស្លាកភ្នំពេញ 1FX- 6712 សូមទាក់ទងទៅលេខនេះ

0

ភ្នំពេញ៖ ស្របពេលដែលសមត្ថកិច្ច កំពុងល្បាតដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ​ នៅវេលាម៉ោង​ ៩យប់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២០​ ក៏បានប្រទះម៉ូតូ១គ្រឿងម៉ាក Hongda Scoopy•i ពណ៌ស​ មានស្លាកលេខ ភ្នំពេញ 1FX- 6712 ទុកចោលនៅចំណុចសួនមិត្តភាពផ្លូវលេខ១៧១ ភូមិ២ សង្កាត់មិត្តភាព​ ខណ្ឌ៧មករា ។

យោងតាមហ្វេសប៊ុក ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នម៉ូតូបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ខណ្ឌ៧មករា ។ បើបងប្អូនប្រជាពលរដ្ឋ មានបាត់ម៉ូតូដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងលេខទូរសព្ទ 012 922050/097 9797261 ៕