ប្ដីកំណាចស្រវឹងស្រា មកដល់ផ្ទះរករឿងឈ្លោះ ប្រពន្ធជេរពីរបីមាត់ ទាញពូថៅកាប់រយះក្បាល ហូរឈាមស្រោចខ្លួន

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកំពង់ត្រាច បានចាប់ឃាត់ខ្លួនបុរសម្នាក់ ខណៈពេលដែលជនសង្ស័យ មកពីផឹកស្រាស្រវឹង ហើយមកដល់ផ្ទះរករឿងឈ្លោះ ជាមួយជនរងគ្រោះដែលជាប្រពន្ធ ពេលនោះជនរងគ្រោះជេរ ហើយជនសង្ស័យខឹងក៍យកកូនកាំបិតគំរាម និងយកពូថៅវាយទៅលើក្បាល ជនរងគ្រោះបណ្តាលអោយបែកហូឈាម ដេរ៤ថ្នេរ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២៖៣០នាទី ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឹម ឈឿន ភេទស្រី អាយុ៦១ឆ្នាំ (ប្រពន្ធ) ទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ឃី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

សូមបញ្ចាក់ថា ជនសង្ស័យខាងលើបានប្រើហិង្សា លើជនរងគ្រោះជាញឹកញាប់ណាស់ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច យើងក៏បានហៅសួនាំរួច ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ឃី មកបំពេញសំនុំរឿងបញ្ជូនតាមនីតិវិធី ៕