អាសូរណាស់! កូនអាយុ ៥ឆ្នាំស្លាប់ និងម្ដាយរបួសធ្ងន់ ក្រោយត្រូវជនជាតិចិន បើកឡានធុនធំបុកម៉ូតូ (Video)

0

ភ្នំពេញ៖ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ស្លាប់ និងស្ត្រីជាម្តាយរងរបួសធ្ងន់ ក្រោយត្រូវរថយន្ដធុនធំបើកបរដោយជនជាតិចិន បុកនៅលើផ្លូវល្បឿនលឿន កំពុងសាងសង់ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

រថយន្តបង្កម៉ាក FOTON ពណ៌ស ស្លាកលេខ AT១៩ ៣-១៣៥០ បើកបរដោយឈ្មោះ ចាង សៀខាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរបើកបរ រថយន្ដស្ទូចរបស់ក្រុមហ៊ុន សាងសង់ផ្លូវចំណុចគីឡូម៉ែត្រ១៨០។ ចំណែកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១I-៤៩០២ បើកបរដោយឈ្មោះ គួន ស្រីលីស ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅចំណុចកើតហេតុ (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ចន ស្រីឡែន ភេទស្រី អាយុ៥ឆ្នាំ ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ (ត្រូវជាកូនបង្កើត) ។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយរថយន្ដនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕