Home សង្គម រដ្ឋបាលខេត្តកណ្ដាល អនុញ្ញាតឲ្យលក់ដូរ តាមមាត់ទន្លេបាសាក់ និងដងស្ទឹងព្រែកត្នោតឡើងវិញ ក្រោយផ្អាកមួយរយៈ

រដ្ឋបាលខេត្តកណ្ដាល អនុញ្ញាតឲ្យលក់ដូរ តាមមាត់ទន្លេបាសាក់ និងដងស្ទឹងព្រែកត្នោតឡើងវិញ ក្រោយផ្អាកមួយរយៈ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានប្រកាសអនុញ្ញាតឱ្យដំណើការឡើងវិញ នូវទីតាំងអាជីវកម្មនៅតាមបណ្តោយ សួនច្បារមាត់ទន្លេបាសាក់ និងនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ។

ជាមួយគ្នានោះរដ្ឋបាលសង្កាត់ និងរដ្ឋបាលក្រុងតាខ្មៅ ត្រូវណែនាំប្រជាពលរដ្ឋឱ្យ ចូលរួមលើកកម្ពស់អនាម័យ និងការបង្ការ ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ គ្រប់កន្លែងប្រកបអាជីកម្ម លក់ដូរ ត្រូវមានឧបករណ៍វាស់កំដៅ លាងដៃនឹងទឹកសាប៊ូ ជែល ឬអាល់កុល​ ពាក់ម៉ាស់ ឬរបាំងមុខ រក្សាគម្លាតសុវត្ថិភាព ១ម៉ែត្រ ទៅ ១.៥ម៉ែត្រ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ។

Previous articleចោរ ១០នាក់ ទាញកាំបិតកាប់ប្លន់យកម៉ូតូ ពីយុវជនម្នាក់ឆៅៗតែម្ដង (Video)
Next articleអាសូរណាស់! កូនអាយុ ៥ឆ្នាំស្លាប់ និងម្ដាយរបួសធ្ងន់ ក្រោយត្រូវជនជាតិចិន បើកឡានធុនធំបុកម៉ូតូ (Video)