ភ្នំពេញ៖ មនុស្ស ៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈបានយកចង្ក្រានហ្គាស លក់លតឆា បណ្តាលឲ្យផ្ទះកំប៉ុងហ្គាស នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ កំពង់ចាម ។
តាមរបាយការណ៍បានឲ្យដឹងថា ករណីផ្ទុះកំប៉ុងហ្គាសនេះ បានកើតឡើង នៅលើគ្រែលក់លតឆា របស់ឈ្មោះ សុខ គឹមសយ ភេទប្រុស អាយុ55ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។
ជនរងគ្រោះរួមមាន៖ ទី១-ឈ្មោះ ណន ស្រនី ភេទស្រី អាយុ21ឆ្នាំ នៅភូមិផ្អាវ ត្រូវជាកូនប្រសារ របួសស្រាល។ ទី2-ឈ្មោះ ឈុំ មករា ភេទស្រី អាយុ20ឆ្នាំ នៅភូមិផ្អាវ ត្រូវជាក្មួយ របួសធ្ងន់ និងទីទី3-ឈ្មោះទេព សំអាន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិផ្អាវ ជាអ្នកលក់បបរក្បែរគ្នា របួសធ្ងន់។
អ្នករងរបួសទាំងអស់ ត្រូវបានក្រុមគ្រួសារបងប្អូនយក ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ៕



