Home សង្គម ខ្មាន់កាំភ្លើងបាញ់ប្រហារ អ្នករកស៊ីគួកជេរដី ៤គ្រាប់ នៅខណ្ឌកំបូល បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម

ខ្មាន់កាំភ្លើងបាញ់ប្រហារ អ្នករកស៊ីគួកជេរដី ៤គ្រាប់ នៅខណ្ឌកំបូល បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម

0

ភ្នំពេញ៖ មិនដឹងថាជារឿងគំនុំ ឬជាករណីប្លន់នោះទេ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ៤គ្រាប់ (ត្រូវ ៣គ្រាប់) ខណៈកំពុងជិះម៉ូតូម្នាក់ឯង បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ និងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនសង្ស័យពុំត្រូវបាន មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រុំោល ក្រោយបង្កហេតុ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។ ភ្លាមៗត្រូវក្រុមគ្រួសារបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលបានស្លាប់បាត់បង់ជីវិតនៅទីនោះ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះទៅដល់ទីតាំងខាងលើផងដែរ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកខ្មាន់កាំភ្លើង មកផ្តន្ទាទោសតាមច្បាប់ ៕

Previous articleទាស់ពាក្យសម្ដីគ្នាមួយប្រ៉ាវ ទាញកាំបិតប៉័ងតោ កាប់រយះទ្រូង ហូរឈាមស្រោចខ្លួន
Next articleដំណឹងល្អ! អង់គ្លេស ប្រកាសមិនព្យួរ EBA លើកម្ពុជា