ទាស់ពាក្យសម្ដីគ្នាមួយប្រ៉ាវ ទាញកាំបិតប៉័ងតោ កាប់រយះទ្រូង ហូរឈាមស្រោចខ្លួន

0

ភ្នំពេញ៖ បុរសម្នាក់បានរងរបួស រយះទ្រូង ក្រោយត្រូវយុវជនម្នាក់ ទាញកាំបិតប៉័ងតោកាប់ប្រហារ បន្ទាប់ពីទាស់ពាក្យសម្ដីជាមួយគ្នាមួយប្រ៉ាវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១២៖៣៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចតូបលក់ដូរស្ថិតក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហន ។

ជនបង្កឈ្មោះ ទង ណៃ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ។ ចំណែកជនរងគ្រោះឈ្មោះ ឡេង ខា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ។

ក្នុងករណីកាប់ប្រហារនេះ បណ្ដាលឲ្យជនរងគ្រោះរបួសចំទ្រូង ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល ករណីនេះកើតឡើងដោយសារទាស់ពាក្យសំដីគ្នា ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលាបន្តតាមនីតិវិធី ៕