ភ្នំពេញ៖ លោកវរសេនីយ៍ឯក អេង សោភា នាយនការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១នឹង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ករណីពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបញ្ជូនមក ឣធិការដ្ឋាននគរាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី។
លោកនាយនការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បន្តថា ជនសង្ស័យឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ដកហូតវត្ថុតាង៖ ម៉ូតូចំនួន ១គ្រឿង ម៉ាកម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032, ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ មានស៊ីមលេខ 088 77 80 913។
លោកវរសេនីយ៍ឯក អេង សោភា នាយនការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បន្ថែមថាក្រោយការសាកសួរយកចម្លើយ ជនសង្ស័យបានសាភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បង្ខាំងមនុស្សជំរិតទារប្រាក់ ចំនួន១០លានរៀល ដោយប្រើទូរសព្ទលេខ 088 7780913 ទូរស័ព្ទទៅម្តាយជនរងគ្រោះលេខ 088 6143251 ដើម្បីគំរាមទារប្រាក់ពីម្តាយ ជនរងគ្រោះនិងបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈលើជនរងគ្រោះចំនួន៥ លើកនៅក្នុងបន្ទប់ផ្ទះសំណាក់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពិតប្រាកដមែន។
នារីជនរងគ្រោះ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032,ទូរស័ព្ទចំនួន ១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ មានស៊ីមលេខ 088 77 80 913, ខោខូវប៊យ ជើងវែង ចំនួន ១, អាវដៃវែង ពណ៌ក្រហម ចំនួន ១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រគល់ជូនឣធិការដ្ឋាន នគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី ៕