​​បើករថយន្តពាក់ស្លាក​លេខ​ ខ.ម បំ​​បុក​ មន្ត្រីនគរបាល​ចរាច​​រម្នាក់ កំពុង​ត្រួតពិនិត្យ​សណ្តាប់ធ្នាប់​ចរាចរណ៍​

0

ភ្នំពេញ៖ ​មន្ត្រី​នគរបាល​ការពារ​ គោ​លដៅ​សណ្តាប់ធ្នាប់​ម្នាក់ ​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយត្រូវរថយន្ត​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ ខ.ម មួយ​គ្រឿង​ បាន​បើកបំ​បុក​ ខណៈ​​កំពុង​​ឈរ​បញ្ជា​យានយន្ត គ្រប់​ប្រភេទ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ សណ្តាប់ធ្នាប់​ចរាចរណ៍​ ។ ហេតុការណ៍នេះ ​​បាន​កើ​ត​​ឡើង​​កាលពី​ម៉ោង​ ៥​៖​១០​នាទី​ព្រឹក ​​ថ្ងៃ​ទី​១៦ ​ខែធ្នូ​ ឆ្នាំ​២០២០​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ហួស​ផ្លូវកែង​ប្រមាណ​ជាង​ ៣០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​ ខេត្តរតនគិរី​។

ជន​រង​គ្រោះ​​​មាន​ឈ្មោះ ព្រំ ច​ន្ធី ភេទ​ប្រុស អាយុ៥៤ឆ្នាំ​ មុខរបរនគរបាល​ការពារ​សណ្តាប់ធ្នាប់​ ។ ​ចំណែក​រថយន្ត​បង្ក​​ ​ម៉ាកម៉ាស្តា (Masada) ​ព​ណ៌ត្រេ​អ៊ី ពាក់​ស្លាក់​លេខ ខ​.​ម ​02. 2-1215 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ​។

បើតាម​ប្រភពព័ត៌​​មាន​​បានឲ្យដឹង​ថា​ មុន​ពេល​កើតហេតុ​ មន្ត្រី​នគ​បាល​ដែល​រង​គ្រោះ​​ខាងលើ​នោះ​ បាន​បំពេញការងារ​ឈរ​ឃាត់​រថយន្ត​ គ្រប់​ប្រភេទ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ឃាត់​ប៉ះ​ចំ​រថយន្ត​មួយគ្រឿង ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក់​លេខ ​​ខេមរភូមិន្ទ​ ​តែ​រថយន្ត​នោះ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​ មិន​បន្ថយល្បឿន​ឡើយ​ គឺ​បើក​សំដៅ​មក​បុក​យ៉ាង​ពេញទំហឹង​ ទៅ​លើ​មន្ត្រី​នគរបាល​​រូប​នោះ​ ​បណ្តាល​​ឱ្យ​​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល និង​ចង្កេះ​​ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ ​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម ​រថយន្ត​បង្ក​​នោះ​បាន​បន្ថែម​ល្បឿន​បើកគេច​ រួច​ទៅ​ទុក​រថយន្ត​ប្លុង​ចោល ​នៅ​ចំណុច​​ភូមិ​ស្រែ​​ប្រ​វឹក.​ស ស្ថិត​ក្នុងភូមិ​ស្រែ​អង្ក្រង ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី ​ដោយ​អ្នកបើកបរ​​បាន​​ដក​សោ ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

កម្លាំង​នគរបាល​អធិការដ្ឋាន​ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ដេញ​តាម​រកឃើញ​រថយន្ត​បង្ក​​ខាងលើ ​រួច​​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​ នគរបាល​ស្រុក​ធ្វើ​កំណត់ហេតុ​ ​ដើម្បី​រង់ចាំ​ចាត់ការ​តាម​នី​តិ​វិធី ៕