ភ្នំពេញ៖ អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអនុវត្តឃាត់រថយន្តដឹកសំពីងសំពោង នៅលើផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកែប ដើម្បីអប់រំ ធ្វើកិច្ចសន្យាម្ចាស់រថយន្ត និងពិន័យតាមអនុក្រឹត្យលេខ៣៩ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្រោយឃាត់រថយន្ត ការិយាល័យជំនាញបានរកឃើញ ជាប់សារធាតុញៀនលើអ្នកបើកបរ ខាងលើចំនួនម្នាក់ និងកំពុងបន្តនីតិវិធីច្បាប់ ៕





