ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្លៀងមួយមេកាលពីយប់មិញ ធ្វើឲ្យសំរាមហូរចូលរពេញ អូស្ដេចមឹក ផ្លូវ៣០១ ក្នុងក្រុងព្រះសីហនុ កុំអីចូលពេញសមុទ្រ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ធ្នូនេះ លោក គួច ចំរើន បានសរសេរយ៉ាងដូច្នេះថា «ភ្លៀង មួយមេយប់មិញ សំរាមចូលពេញ អូស្ដេចមឹក ផ្លូវ៣០១ កុំអីចូលពេញសមុទ្រទៀត។ ស្រុកយើង សំបូរណាស់សំរាម មិនថាក្នុងទឹក ឬលើគោកនោះទេ ។ អនាម័យ នាំមកនូវសុខភាពល្អ» ។


