ហួសចិត្ត! ប្រចណ្ឌប្រពន្ធ ជាមួយបងប្រុសបង្កើត ទាញពូថៅវាយបំផ្លាញទ្រព្យសម្បត្តិ និងម៉ូតូម៉ែខ្ទេច

0

ភ្នំពេញ៖ ខឹង និងប្រចណ្ឌប្រពន្ធ ជាមួយបងប្រុសបង្កើតខ្លួនឯង ទាញពូថៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងវាយបំផ្លាញម៉ូតូម៉ែ បណ្ដាលឲ្យរងការខូចខាត ត្រូវសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិដូងជ្រំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ ឈី វ៉ិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ស៊ុយ កុលាប អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុ ។

ជនសង្ស័យខាងលើ បានប្រើប្រាស់ពូថៅវាយបំផ្លាញ សម្ភារទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយបំផ្លាញម៉ូតូម្ដាយផងដែរ ដែលគេសង្ស័យថា អាចបណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធ ជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ ឈី ហ៊ង អាយុ២៩ឆ្នាំ។ បច្ចុប្បន្ន ជនដៃដល់សមត្ថកិច្ចជំនាញ បាននាំយកមកបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល ៕