ស្រវឹងស្រាប្ដីចិត្តកំណាច ទាញពូថៅកាប់ប្រពន្ធ បែកក្បាលហូរឈាមស្រោចខ្លួន (Video)

0

ភ្នំពេញ៖ ឃាត់ខ្លួនបុរសជាប្ដី ករណីប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយបុរសជាប្តីបានស្រវឹងស្រា ហើយរករឿងប្រពន្ធកូន និងបានយកពូថៅកាប់ទៅលើប្រពន្ធ ១ពូថៅចំក្បាលខាងឆ្វេងលើត្រចៀក បណ្តាលឲ្យរងរបួសជាទម្ងន់ ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០នាទី វេលាម៉ោង២១ និង៤០នាទី ស្ថិតនៅក្នុង ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ហំ វណ្ណៈ អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែកឯប្រពន្ធឈ្មោះ ហុក គឹមលី អាយុ៤៦ឆ្នាំជនជាតិខ្មែរ ទីលំនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន ករណីប្រើអំពើហឹង្សាខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ខ្លួនបុរសជាប្តី យកមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕