ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧និង៤៤នាទី អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបន្ទាប់ពីបានការយល់ព្រមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនបានដឹកនាំ ធ្វើការបង្រ្កាបករណីវាយប្លន់យកម៉ូតូ នៅក្រុងបាត់ដំបងមួយករណី ដែលកិច្ចប្រតិបត្តិការនេះ មានលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន រួមជាមួយកងកម្លាំងនគរបាលក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួន មុខសញ្ញាជាជនសង័្សយទាំងសំបុក្រ នៅក្រុងបាត់ដំបងចំនួន ៥នាក់ ។
ជនសង្ស័យទាំង ៥នាក់នោះមាន៖
១-ឈ្មោះ ហូ ឌឿន ហៅ ដូង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង បាត់ ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ មូល សុគុណ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ លុន រ៉ាឆា ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
៤-ឈ្មោះ ពាង សុខងី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
៥-ឈ្មោះ យាន វិជ្ជតា ហៅ វីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
កិច្ចប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖ កាំបិតកែច្នៃ ចំនួន ២ ដើម , ម៉ូតូ ចំនួន ២ មួយគ្រឿងម៉ាក ហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ លេខតួ ៩១១ ៧ ៦៧១ លេខម៉ាស៊ីន ៩១១៧៦៧១ ពាក់ស្លាកលេខ បាត់ដំបង1Q5910 ( ជារបស់ជនរងគ្រោះ) និងមួយគ្រឿងទៀតម៉ូតូម៉ាក ហុងដា អេសអិល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FA 2574 ។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ជនរងគ្រោះខាង លើពិតប្រាកដមែនដោយ ប្រើប្រាស់កាំបិតច្នៃចំនួន ២ដើម កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២និង៣៨នាទីរំលងអាធ្រា ត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នៅចំ ណុចផ្សារបន្លែមួយកន្លែងស្ថិតនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូ មួយបានកើតឡើងដែលករណីនេះបង្កដោ យក្រុមជនស័ង្សយចំនួន ៥នាក់ ប្រដាប់ដោយកាំបិតច្នៃ បានធ្វើសកម្មភាពដេញកាប់ជនរង គ្រោះឈ្មោះ ឈាន សាមុត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង តែមិនបានបណ្តាលឱ្យជន រងគ្រោះមានរបួសស្លាកស្នាមនោះទេ ដោយក្រុមចោរប្លន់យកតែម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ លេខតួ ៩១១៧៦៧១ លេខម៉ាស៊ីន ៩១១៧៦៧១ ពាក់ស្លាកលេខ បាត់ដំបង 1Q 5910 តែប៉ុណ្ណោះ រួចជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងគ្រោះ បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេតរបស់សមត្ថកិច្ចក្នុងថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០២០ ដដែល គឺក្រោយក្រុមចោរធ្វើសកម្មភាពបានត្រឹមតែ ១៥ម៉ោងតែប៉ុណ្ណោះ សមត្ថកិច្ចឃាត់ខ្លួននិងដកហូតវត្ថុតាង ប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ។ នៅពេលនេះជនសង័្សយ និងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចបានរៀបចំបញ្ជូនទៅ កាន់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបងដើម្បីធ្វើការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕