ភ្នំពេញ៖ ចេញពីផឹកស៊ី ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនផ្លូវដួលអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ១២៖២០នាទី រំលោងអាធ្រាតឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង មុខនិងកងរាជអាវុតហ្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ប៉ិន ដាវីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបអ្នកដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ ចំណែកឯនាក់រួមដំណើរវិញ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GY-15 27 ធ្វើដំណើក្នុងទិសដៅពី កើតទៅលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុច កើតហេតុផ្លូវកោងផងនោះ ក៏ជ្រុលទៅបុកនឹងខឿនផ្លូវដួលម៉ូតូអូស ទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានសហការគ្នាជាមួយ និងជំនាញចុះមកដល់រួច ក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ធានខណ្ឌមានជ័យ រង់ចាំសាច់ញ្ញាណយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ ចំណែកសពត្រូវបានរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕



