ខ្លួនជាស្រី ហើយនៅក្មេង បែរជាហ៊ានធ្វើរឿង បែបនេះទៅវិញ

0

ភ្នំពេញ៖ ក្មេងស្រីអាយុ ជាង១០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ ចំណុចផ្សារពួក ដីភូមិចំបក់ហែ ឃុំពួក ស្រុកពួក កាលពីវេលាម៉ោង ០៦និង០៨នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ផ ធ.ត ហៅពិក ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ…. ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរសិស្ស ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប មុខរបរកសិករ បានបាត់ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំផលិត២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-8105 លេខតួ.លេខម៉ាស៊ីន 9740664 គុណភាពមធ្យម ខណ:ពេលដែលរងគ្រោះជិះម៉ូតូមកលក់បន្លែនៅផ្សារពួក ទុកពុំបានចាក់សោរ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានអោយដឹងថា : ករណីនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាវីដេអូសុវត្ថិភាព ហើយកំណត់បានមុខសញ្ញាជនសង្ស័យរហូតឈានទៅដល់ការនាំខ្លួនមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា: ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តទៀតថា : ម៉ូតូនេះគឺត្រូវបានជ្រុះកូនសោបាត់ថ្ងៃមុន (ម្ចាស់ធ្វើសោថ្មី) ហើយជនសង្ស័យរើសបានកូនសោរម៉ូតូនេះទុករហូតបានយកកូនសោចាក់ធ្វើសកម្មភាពលួចតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនម្ចាស់ដើមវិញ ៕