កុំទាន់ទៅឱ្យសោះនាំខាតជើង! រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដ៏ល្បីល្បាញ សម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្ន

0

ភ្នំពេញ៖ ក្រុមហ៊ុន Mondul K Resort Co.,Ltd ដែលវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រាក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរនៅទូទាំងប្រទេសកម្ពុជា ឲ្យបានជ្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបាន ផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ក្នុងបំណងចូលរួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។
ក្រុមហ៊ុន Mondul K Resort Co.,Ltd កត់សម្គាល់ឃើញថា មានភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេង រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូមក ដោយពុំបានដឹងអំពីការ ផ្អាកជាបណ្ដោះអាសន្ន របស់រមណីយដ្ឋាន ដើម្បីការពារសុខភាពរបស់ភ្ញៀវទេសចរ ។ ដូចនេះសូមភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកម្សាន្តនៅរមណីយ ដ្ឋានទឹកជ្រោះប៊ូស្រា មានការយោគយល់អាធ្យាស្រ័យ ព្រោះរមណីយដ្ឋាននឹងផ្អាករហូតដល់ថ្ងៃទី២២ធ្នូខាងមុខ ហើយនឹងដំណើរទទួលភ្ញៀវទេសចរជាធម្មតាវិញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ។

គួររម្លឹកថាវិធានការនេះ បន្ទាប់ពីភ្ញៀវម្នាក់បានមកលេងនៅទៅនេះ ហើយបន្ទាប់មកធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗនេះ៕