ភ្នំពេញ ៖ អគ្គីភ័យ បានឆាបឆេះរថយន្ដ ២គ្រឿង នៅគោលដៅ ផ្សេង គ្នានៅក្នុងខេត្ដកំពង់ស្ពឺ បណ្ដា លអោយមានការឆោឡោទាំងកណ្ដាលយប់ ។
យោងតាម ស្នងការ នគរបាល ខេត្ត កំពង់ ស្ពឺ បានឲ្យ ដឹង ថា ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ ២០២០ ៖
កាលពីវេលាម៉ោង ០១និង០០នាទីយប់ មានករ ណីឆេះរថយន្ត០១គ្រឿង នៅត្រង់ចំណុចលេីផ្លូវជា តិលេខ៤ គីឡូម៉ែត្រលេខ ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ មានម្ចាស់កម្មសិទ្ធឈ្មោះ គីម សុធាន រស់នៅ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ គោលបំណង ទៅដឹកបន្លែទៅផ្សារដេីមគរ រាជធានីភ្នំពេញ មកលក់នៅផ្សារកំពង់ស្ពឺ ។
រថយន្ត ម៉ាក់នីសាន់ ស្លាកលេខ ភ្នំពេញ 2AV – 8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ មូលហេតុ ប ណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។
កាលពីវេលាម៉ោង០០:៤៥នាទី លើផ្លូវជាតិលេខ ៤៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆេះរថយន្ដចំនួន០១គ្រឿង ម្ចាស់រថយន្ដមានឈ្មោះ ហែម ប៊ុនណា ភេទប្រុស រស់នៅភូមិ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ រថយន្តម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស សេ រី ឆ្នាំ១៩៩៨ ស្លាកលេខ ភ្នំពេញ 2F-2205 ខណៈ ពេលកំពុងបើកបរលើផ្លូវ លេខ ៤៤ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។
ប្រតិបត្ដិការ នេះកំលាំងនគរបាលអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ៖
១-រថយន្ដ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចំ នួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ។
២-រថយន្ដរបស់ ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន ០១ គ្រឿ ង ប្រេីប្រាស់ ទឹក អស់ ចំនួន ០១ឡាន ។
ករណី ទាំង ពីរខាងលេីមិនបង្កអោយប៉ះពាល់ដល់ អាយុ ជីវិត មនុស្ស ឡេីយ ប៉ុន្តែ បានបំផ្លាញទ្រព្យស ម្បត្ដិ គឺ រថយន្ដ ឆេះខូចខាតទាំងស្រុង សំណូមពរ បងប្អូន ម្ចាស់ យានយន្ត ឬជាងជួសជលរថយន្ដ តុបតែង គ្រឿង បំពាក់ គ្រប់ប្រភេទ មេត្ដា អនុវត្ត អោយបានតាម លក្ខណៈ ស្ដង់ដារ បទដ្ឋាន បច្ចេកទេស យានយន្ត ៕