ភ្នំពេញ៖ យុវជនម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីក្រោមអាយុ១៥ឆ្នាំ ប៉ុន្តែមិនបានសម្រេច ព្រោះម្ដាយក្មេងស្រីតាមទាន់ ក៏ប្ដឹងសមត្ថកិច្ចចាប់់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ ដា ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្រ្តីនគរបាលប៉ុស្ថិ៍រដ្ឋបាលបឹងកន្ទួត បង្ហើបថាយុវជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីខាងលើឈ្មោះ ទូច វតនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកំណើត ភូមិទំពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន កម្មករ និងស្នាក់នៅផ្ទះកើតហេតុ ស្ថិតនៅភូមិ.ឃុំកើតហេតុ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆ.ស.អ អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពដដែលបន្តទៀតថា នៅវេលាខាងលើជនសង្ស័យ(ទូច វតនា) បានធ្វើក្រវ៉ាវកាវកង្កែបឲ្យក្មេងៗប្រមាណ២ទៅ៣នាក់ នៅក្បែរបន្ទប់ទឹកកើតហេតុ ស្របគ្នានោះដែរឃើញក្មេងស្រីរងគ្រោះកាន់ក្រវ៉ាវកាវកង្កែបអត់ដង ជនសង្ស័យក៏ហៅឲ្យចូលដើម្បីធ្វើដងអោយ ពេលធ្វើក្រវ៉ាវកាវកង្កែបនោះរួចហៅឲ្យនាងមកយក ទំនងឃើញមានឱកាសល្អបានទាញដៃនាងចូលបន្ទប់ទឹក និងសម្រាតខោអាវធ្វើសកម្មភាព ប៉ុន្តែពុំបានសម្រេចនោះទេ ព្រោះស្រ្តីជាម្ដាយក្មេងស្រីបានស្រែកហៅកូន ស្រាប់តែឃើញកូនស្រីដើរចេញពីក្នុងបន្ទប់ទឹក ចំណែកជនសង្ស័យដើរចេញតាមក្រោយ ក៏នាំគ្នាភ្ញាក់ផ្អើលតែម្ដង ។
ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន យុវជនសង្ស័យត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ៕