ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៥០នាទី នៅចំណុចភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ សហការជាមួយ ក្រុមអន្តរាគមន៍បង្ការបង្រ្កាប រួមជាមួយកម្លាំងនគរបាលស្រុកថ្មគោលផង ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង(ភ្នាល់អាប៉ោង ) ឬហៅថាអាចោរជេីងមួយចំនួន ១ករណី ដោយបានធ្វេីការនាំខ្លួនមនុស្សចំនួន ៧នាក់ដែលជាអ្នកស្និទ្ធិបំផុត ជាមួយអាចោរជើងមួយនេះ។
ត្ថុតាងដកហូតមាន ៖
- បៀរចំនួន ៣ហ៊ូ
- គ្រាប់អាប៉ោងចំនួន ២ គ្រាប់
- ផ្តិលគ្របអាប៉ោង ចំនួន ១
- ចានសម្រាប់បាញ់អាប៉ោង ចំនួន ១
- ឈើឫស្សីសម្រាប់សង្កត់ប្រាក់ ចំនួន ៥
- ចានដាក់ដីសម្រាប់ ទ្រចានបាញ់អាប៉ោង ចំនួន ១
- ឧបករណ៍សម្រាប់កិប នឹង គ្រាប់កិប ចំនួន ១
- ម៉ូតូចំនួន ៤ គ្រឿង
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដេីម្បីបញ្ជូនទាំងមនុស្សនិងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕