មិនស្គាល់ភូមិសាស្រ្តច្បាស់លាស់ បើករថយន្តទំនើប​បុករបង​មណ្ឌលសុខភាព​ព្រែកលួងខ្ទេច

0

ភ្នំពេញ៖ សង្ស័យអ្នកមិនស្គាល់ភូមិសាស្រ្តច្បាស់លាស់ ជនបង្កម្នាក់បានបើករថយន្ដម៉ាកអូរឌីមួយគ្រឿង បុករបងមណ្ឌលសុខភាពព្រែកលួងខ្ទេចស្ទើរទាំងស្រុង ហើយគេចខ្លួនបាត់ស្រមោលតែម្ដងបន្សល់ទុក្ខរថយន្ដ នៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវ៣៨០ មណ្ឌលសុខភាពព្រែកលួង ស្ថិតក្នុងភូមិព្រែកលួង ឃំុព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បន្ទាប់មកកម្លាំងនគរបាលរដ្ឋបាលព្រែកលួង ចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង ហើយបានរាយការណ៍ ជូនលោកអធិការស្រុកខ្សាច់កណ្ដាល ដើម្បីយករថយន្ដទៅរក្សាទុក្ខ ដើម្បីឲ្យម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕