បេីដូចអ្វីដែលកូនស្រីបានរៀបរាប់ ប្រាប់សមត្ថកិច្ច មែន នោះគឺពិតជាសាហាវឃោរឃៅ និងគួរឱ្យសង្វេគខ្លាំងណាស់

0

ភ្នំពេញ៖ កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម្សិល មិញតាមបទ បញ្ជារបស់លោក ឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំ បង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែល មានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នាជាមួយ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែល មានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិ ការ ការ បានធ្វេីការនាំខ្លួន បុរសចំនួន០២នាក់ មក សាកសួរ នៅ ពេលបានទទួល នូវពាក្យបណ្តឹងរប ស់ស្រ្តីឈ្មោះ លុយ ស្រីពេជ្រ អាយុ ២១ឆ្នាំ រស់ នៅភូមិអូរតានប់ សង្កាត់ ក្តុលដូនទាវ ជាម្តាយកុមារី រងគ្រោះពី ករ ណីឪពុកបង្កេីតនិងពូបង្កេីត រួមគ្នារំ លោភ សេពសន្ធវ:កូនស្រីរបស់ខ្លួន ដែលទេីបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុ ណ្ណោះ។

យោងតាមស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា
បុរសជាប្តីនិងជាឪពុកមានឈ្មោះ ហួន ហូ រ អាយុ ៣១ឆ្នាំរស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំ បង ព្រមទាំងឈ្មោះ ហួន ឧត្តម ហៅដំ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នា ត្រូវ ជា ប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីត របស់កុមារី រងគ្រោះ។
ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី រងគ្រោះឈ្មោះ(ច. ណ)បានឆ្លេីយបញ្ជាក់ថា
រូបគេពិតជាត្រូវបានឪពុកបង្កេីត រួមគ្នាជាមួយពូបង្កេីតខាងលេីនេះ ចាប់ រំ លោភសេព្វសន្ធវៈ ចំនួន០២ដងក្នុងអំឡុង ពេលថ្មីៗនេះ។

បុរសទាំងពីរនាក់មិនបានឆ្លេីយ សារភាពអំពី សកម្មភាពរបស់ខ្លួននៅឡេីយទេនៅចំពោះមុខ សមត្ថកិច្ចនគរបាល តែយ៉ាងណាក៏ដោយក្នុង ពេលឃាត់ខ្លួនបុរសទាំងពីរ នេះសមត្ថកិច្ចរកឃេីញគ្រឿងញៀននិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយ ចំនួននៅជាមួយបុរស ទាំងពីរ នេះផងដែរ។
នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២០ នេះសមត្ថកិ ច្ចនគរ បាលក្រុងបាត់ដំបង បានរៀប ចំសំណុំរឿងបញ្ជូនជនសង័្សយ ទាំង ពីរ មក កាន់ការិយាល័យជំនាញ ដេីម្បី ស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់ ។ ប្រសិនបេីការស្រាវជ្រាវ ឃេីញថា បុរសទាំងពីរ បានធ្វេីសកម្មភាពដូចការបញ្ជាក់អះ អាងរបស់កុមារី រងគ្រោះមែននោះគឺ ពិតជាសា ហាវឃោរ ឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារី នេះណាស់៕