លោកផ្កាយ១ នាយសេនាធិការកងពលលេខ៥១ បើកឡានបុកបាក់បង្គោលភ្លើង បាក់រាបដល់ដី រងរបួសធ្ងន់

0

ភ្នំពេញ៖ មេបញ្ជាការរង និងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ ក្រោយជួប គ្រោះថ្នាក់ចរាចរណ៍បើករថយន្ត ម៉ាកនីសាន់បាញ់ថ្នាំពណ៌ត្រេអ៊ី ពាក់ស្លាកលេខ កងខេមរភូមិន្ទ07-2-3405 បានបុកបាក់បង្គោល ភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងកាលពីម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ស្ថិតក្នុងភូមិសូរិយាថ្មីឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា គ្រោះថ្នាក់នោះគឺរថយន្តម៉ាកនីសាន់ព៌ណត្រេអ៊ី ពាក់ស្លាក លេខ ខេមរៈ ភូមិន្ទ 07 ,2-3405 បើកបរល្បឿនលឿន ពីទិសខាងកើតទៅលិច ។

ដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្តធំ ក្នុងទិសដៅស្របគ្នារួចបានកៀរ រថយន្តកូរ៉េបើកក្នុងទិសដៅច្រាស គ្នាពីកើតទៅលិច ហើយបានជុ្រលចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើងធំ ( ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល របស់ក្រុម ហ៊ុនត្រេនមីសិន ឡាញ : CPTL ) បណ្តាលអោយបង្គោល ១ដើមបាក់ដល់ដី ។ និងទាញទ្រេតបង្គោលផ្សេងទៀត ។
ឯរថយន្តបានខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ ។

លោកអធិការបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ នោះអ្នកបើកបររថយន្តគឺ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បើកបរតែម្នាក់ឯង បានរងរបួសធ្ងន់ ហើយត្រូវបាននគរបាលនិងក្រុមអ្នក សង្គ្រោះប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះព្យបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ឬអាចបន្តទៅពេទ្យណា ផ្សេងទៀត ។

ក្រោយគ្រោះថ្នាក់ រថយន្តត្រូវនាំទៅរក្សាទុកបណ្តោះអាសន្ន នៅនគរបាលស្រុក ។

ទាក់ទិនករណីនេះដែរ ប្រភពព័ត៌មានពីមន្ត្រីអគ្គិសនី នៅខេត្តបន្ទាយមានជ័យបានអោយដឹងដែរថា នៅពេលបង្គោលភ្លើងខ្សែបញ្ជូន តង់ស្រុងខ្ពស់ដួលរលំ វាជាសំណាងល្អដែរ ដោយពុំមានទុស្សេ ឬឆ្លងចរន្តឆក់ពលរដ្ឋនៅតាម ផ្ទះដែលបង្គោលដួលលើ និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ។ ជាងនេះទៅទៀត ចរន្តអគ្គិសនីក៏ត្រូវកាត់ផ្តាច់ក្នុងរយៈពេលខ្លី ពីព្រោះត្រូវក្រុមការងារអគ្គិសនី តភ្ជាប់បានប្រើប្រាស់បន្ទាន់ឡើងវិញ ៕