រថយន្តធុនធំ ២គ្រឿងសាកកម្លាំងគ្នា បណ្ដាលឲ្យរបួស ២នាក់ នៅស្រុកបសេដ្ឋ

0

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត និងរថយន្ត បញ្រ្ចាស់ទិសគ្នា ដោយរថយន្ត ១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1726 បើកបរដោយឈ្មោះ សោម រតនា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដែកពួន ឃុំជ្រៃរវាន ស្រុកព្រៃឈ ខេត្តកំពង់ចាម បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5174 បើកបរដោយឈ្មោះ អួន ស៊ីណា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា។

ក្នុហេតុការណ៍គ្រោះថ្នាក់នោះ បណ្ដាលអោយរបួសស្រាលមនុស្ស ២នាក់ និងខូចខាតរថយន្ត ២គ្រឿង។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ខាងលើបានកើតឡើង កាលពីម៉ោង ៤៖៣០នាទី ទៀបភ្លឺថ្ងៃទី១១ ធ្នូ នៅចំណុចភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤។ ក្រោយកើតហេតុកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានចុះទៅវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋ ដើម្បីដោះស្រាយតាមនីតិវិធី ៕